leftcenterrightdel
ប្រជាជន និងភ្ញៀវទេសចរសប្បាយរីករាយនៅតាមផ្លូវមួយ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (រូបថត៖ AFP / vnanet.vn)

បណ្តាសកម្មភាពផ្សព្វផ្សាយអំពីទេសចរណ៍កូរ៉េខាងត្បូងនៅវៀតណាមត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធ online – offline ដូចជា៖ ការប្រលងថតរូបតាមប្រព័ន្ធអនឡាញ “មួយប៉ះទៅកូរ៉េខាងត្បូង” បានធ្វើឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១; ទិវាបុណ្យ Korea Movie Day 2021 នៅទីក្រុង Da Nang និង Can Tho ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា និងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ អគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងក៏ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីផ្សព្វផ្សាយវប្បធម៌ និងព្រឹត្តិការណ៍ជំរុញទេសចរណ៍ ដូចជា “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅខេត្ត Quang Nam ឆ្នាំ ២០២១” នៅទីក្រុងបុរាណ Hoi An ពីថ្ងៃទី ១០ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២១; មហោស្រពជំរុញទេសចរណ៍ និងណែនាំវប្បធម៌ ម្ហូបអាហារនៅទីក្រុងហាណូយ ឆ្នាំ ២០២១ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី១៨  ខែមេសា ឆ្នាំ ២០២១ នៅផ្លូវថ្មើរជើងបឹង Guom ទីក្រុងហាណូយ។

លោក Park Jong Sun ប្រធានតំណាងអគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងប្រចាំវៀតណាម បានមានប្រសាសន៍ថា កូរ៉េខាងត្បូងមានសេចក្តីសង្ឃឹមថា ព្រឹត្តិការណ៍វប្បធម៌ទាំងនេះនឹងចូលរួមចំណែកបង្កើនការចាប់អារម្មណ៍ និងការស្រឡាញ់របស់ប្រជាជនវៀតណាម ចំពោះវិស័យទេសចរណ៍កូរ៉េខាងត្បូងនិយាយដោយឡែក និងប្រទេសកូរ៉េខាងត្បូងនិយាយរួម៕

បកប្រែដោយ Huyen Trang