សកម្មភាពនេះរួមចំណែកផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងសហគមន៍អំពីប្រវត្តិសាស្ត្រ និងគុណតំលៃរបស់អាវផាយវៀតណាម ព្រមទាំងបង្កើនការយល់ដឹង និងទំនួលខុសត្រូវរបស់មនុស្សគ្រប់រូប ជាពិសេសកម្មាភិបាល សមាជិកា និងស្ត្រីក្នុងការអភិរក្ស និងលើកកម្ពស់បេតិកភ័ណ្ឌវប្បធម៍អាវផាយរបស់វៀតណាម។ នេះក៏ជាសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងខួបលើកទី ១១១ នៃទិវានារីអន្តរជាតិ (ថ្ងៃទី៨ មីនា ឆ្នាំ១៩១០ / ថ្ងៃទី៨ មីនា ឆ្នាំ២០២១)។

leftcenterrightdel
រូបថតឧទាហរណ៍ (hpntuyenquang.org.vn)

ដើម្បីឱ្យ “សប្តាហ៍អាវផាយ” ឆ្នាំ ២០២១ ទទួលបានការឆ្លើយតបយ៉ាងទូលំទូលាយ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធសមាគមនារីវៀតណាមបានស្នើឲ្យសម្ព័ន្ធសមាគមនារីខេត្ត ក្រុង និងអង្គភាពពាក់ព័ន្ធនានា អំពាវនាវកម្មាភិបាល សមាជិកា និងស្ត្រី ចូលរួមដោយសកម្មភាពជាក់ស្តែង  ជាពិសេសយកចិត្តទុកដាក់ដល់ការធានាសុវត្ថិភាពក្នុងបរិបទការរីករាលដាលនៃជំងឺរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang