លោក Nguyen Lam Anh នាយកនៃមណ្ឌលទេសចរណ៍ Sun World Ba Na Hills បានឲ្យដឹងថា Ba Na Hills គឺជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ដំបូងបង្អស់ត្រូវបានទទួលភ្ញៀវទេសចរឡើងវិញបន្ទាប់ពីទីក្រុង Da Nang បានបិទអស់រយៈពេលជិត ២ ខែ ដើម្បីទប់ទល់នឹងជំងឺ Covid-19។

leftcenterrightdel
ស្ពានមាសនៅទីក្រុង Da Nang (រូបថត៖ vnanet.vn)

តាំងពីថ្ងៃ ២០ ខែកញ្ញា  ដល់ដំណាច់ថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២០ មណ្ឌលទេសចរណ៍នឹងរៀបចំកម្មវិធី “ទិញសំបុត្រកន្ត្រកខ្សែកាបនឹងទទួលបានអាហារប៊ូហ្វេពេលថ្ងៃត្រង់ដោយឥតគិតថ្លៃ” ។ ក្រៅពី Ba Na Hills នោះ គោលដៅទេសចរណ៍ផ្សេងៗនៅទីក្រុង Da Nang ក៏បានបើកទ្វារទទួលភ្ញៀវទេសចរឡើងវិញផងដែរ។ នាថ្ងៃទី១៨ ខែកញ្ញា រមណីយដ្ឋាន InterContinental Danang Sun Peninsula Resort ក៏ត្រូវបានបើកទ្វារទទួលភ្ញៀវទេសចរដំបូងបង្អស់បន្ទាប់ពីរយៈពេលដាក់ឲ្យនៅដាច់ដោយឡែកពីគេ៕

បកប្រែដោយ Thuy Anh