leftcenterrightdel
សកម្មភាពវប្បធម៌ជាច្រើនប្រព្រឹត្តទៅនៅ "បុណ្យសែនព្រះខែនៅផ្លូវបុរាណឆ្នាំ២០២០"

កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ដោយមានសកម្មភាពវប្បធម៌វិសេសវិសាលជាច្រើន។ ក្នុងឱកាសនេះ កុមារ និងភ្ញៀវទេសចរ នឹងត្រូវបានចូលរួមសកម្មភាពវប្បធម៌ ល្បែងប្រជាប្រិយ និងសិប្បកម្មប្រពៃណីជាច្រើន។

បុណ្យសែនព្រះខែ ជាបុណ្យដ៏សំខាន់មួយក្នុងចំណោមបុណ្យធំចំនួន ៤ នៅប្រទេសវៀតណាម។ នេះជាឱកាសមួយសម្រាប់មនុស្សគ្រប់រូបជួបជុំគ្នា។ "បុណ្យសែនព្រះខែនៅផ្លូវបុរាណ ឆ្នាំ២០២០" ត្រូវបានរៀបចំឡើងដើម្បីរួមចំណែកលើកតម្កើងតម្លៃវប្បធម៌រូបី និងអរូបីរបស់ទីក្រុងហាណូយ ព្រមទាំងផ្សព្វផ្សាយដល់ភ្ញៀវទេសចរអំពីទំនៀមទម្លាប់ និងវប្បធម៌នៃបុណ្យសែនព្រះខែ នៅផ្លូវបុរាណ របស់ទីក្រុងហាណូយផងដែរ៕

បកប្រែដោយ Huyen Trang