leftcenterrightdel
 

កាលពីខែឧសភាកន្លងមក ភូមិ Cat Cat ទីក្រុង Sa Pa ខេត្ដ Lao Cai ត្រូវបានគេហទ័ព័រ SCMP ជ្រើសរើសជាភូមិស្អាតបំផុតមួយក្នុងចំណោមភូមិចំនួន ៧ នៅលើពិភពលោក។  ភូមិនេះដែលស្ថិតនៅក្នុងជ្រលងភ្នំ Muong Hoa។  មកលេងកំសាន្ដនៅទីនេះអ្នកនឹងសម្របខ្លួនក្នុងធម្មជាតិស្រស់ ដោយ​មាន​ផ្ទះតូចដ៏ស្អាត និងវាលស្រែកាំជណ្ដើដ៏អស្ចារ្យ (រូបថត៖ Linh​nguyen​1504, puiilladaa)។

leftcenterrightdel
 

ខេត្ដ  Ha Giang បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញពីយូរមកហើយ។ នាពេលថ្មីៗនេះគេហទំព័រទេសចរណ៍ Hostelworld បានជ្រើសរើស Ha Giang គឺជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ល្អបំផុតទាំង ២០ នៅលើពិភពលោកនាឆ្នាំ ២០២០។ Ha Giang បានទាក់ទាញភ្ញៀវទេសចរដោយសម្រស់នៃជួរភ្នំ ប្រព័ន្ធទន្លេ  ថ្មដ៏ស្គឹមស្កៃ និងកំណាត់ផ្លូវបត់បែនជាច្រើន( រូបថត៖ Daisyvoyages, nguyenn.anhtuan )។

leftcenterrightdel
 

នៅពាក់កណ្តាលខែមិថុនា កន្លងមក ឈូងសមុទ្រ Ha Long នៅខេត្ដ Quang Ninh ក៏បានស្ថិតនៅក្នុងបញ្ជីតំបន់ទេសចរណ៍ល្អបំផុតទាំង ២០ នៅលើពិភពលោកនៅឆ្នាំ ២០២០ ដែលជ្រើសរើសដោយគេហទំព័រទេសចរណ៍ Hostelworld ។ អ្នកអាចទស្សនាគយគន់ទិដ្ឋភាពឈូងសមុទ្រពីឧទ្ធម្ភាគចក្រ និងនាវាទេសចរណ៍ ឬតាមរយៈការ​ចែវទូក kayak ជាដើម (រូបថត៖ Vanessalino_, viajaentusofa )។

leftcenterrightdel
 

ស្ថិតនៅចំណាត់ថ្នាក់ទី ១០ ក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ២០ នៅលើពិភពលោកដែលជ្រើសរើសដោយ Hostelworld តំបន់ទេសចរណ៍ជាច្រើននៅខេត្ដ Ninh Binh ល្បីៗដោយប្រព័ន្ធភ្នំ ល្អាងភ្នំដ៏ស្គឹមស្កៃ លើសពីនេះអ្នកទេសចរអាចពិសារម្ហូបប្រចាំតំបន់ជាច្រើនដែលឈ្ងុយឆ្ងាញ់នៅទីនេះផងដែរ ( រូបថត៖ Sinohasviajado monicaspassport )។

leftcenterrightdel
 

នាដើមខែមិថុនា គេហទំព័រ Insider របស់អាមេរិក ក៏បានជ្រើសរើសល្អាងភ្នំ Son Doong (ខេតុ្ត Quang Binh)  ជាល្អាងភ្នំល្អបំផុតក្នុងបញ្ជីគោលដៅចំនួន ២០ នៅលើពិភពលោក។ ល្អាងធំបំផុតនៅលើពិភពលោកមានទីតាំងស្ថិតនៅក្នុងតំបន់ឧឡានជាតិ Phong Nha - Ke Bang ដោយមានប្រវែង ៩ គីឡូម៉ែត្រ (រូបថត៖ Oxaliadventure, gengxu )។

leftcenterrightdel
 

គេហទំព័រទេសចរណ៍ Hostelworld បានជ្រើសរើស Quy Nhon ជាគោលដៅទេសចរណ៍ល្អបំផុតក្នុងចំណោមគោលដៅទេសចរណ៍ទាំង ២០ នៅលើពិភពលោក។  ទីនេះបានទាក់ទាញអ្នកទេសចរជាតិនិងអន្ដរជាតិជាច្រើនដោយទេសភាពធម្មជាតិស្រស់បំព្រង ( រូបថត៖ Tommieznguyen, thaophuong )៕

បកប្រែដោយ Thuy Anh