ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម កំពុងកើនឡើងជាថ្មីម្តងទៀត ជាពិសេសនៅចុងសប្តាហ៍។ មុននេះខេត្តបានសំរេចបើកដំណើរទេសចរណ៍ឡើងវិញចាប់ពីថ្ងៃទី ១ ខែឧសភា បន្ទាប់ពីជំងឺ Covid-19 ត្រូវបានគ្រប់គ្រងយ៉ាងល្អ។

leftcenterrightdel
ខេត្ត Quang Ninh បានទទួលភ្ញៀវទេសចរជាង ១.២ លាននាក់ បន្ទាប់ពីអនុវត្តគោលនយោបាយជំរុញទេសចរណ៍ក្នុងរយៈពេល ១ ខែកន្លងមក (រូបថត៖ vnanet.vn)

ខេត្ត Quang Ninh បានអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំរុញទេសចរណ៍ក្នុងស្រុក រួមទាំងការលើកលែងសំបុត្រចូលកន្លែងទស្សនា សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ខេត្ត Quang Ninh ក៏បានបង្ហាញមុខនូវផលិតផលទេសចរណ៍ថ្មីដែលមានគុណភាព និងក្លាស៊ីស្តាយថ្មីផងដែរ។

សហព័ន្ធជំរុញទេសចរណ៍ដោយមានការចូលរួមពីអង្គភាពអាជីវកម្មសេវាកម្មទេសចរណ៍ជិត ១០០ ក្នុងខេត្តដែលសន្យាបញ្ចុះតម្លៃ ប៉ុន្តែធានាបាននូវគុណភាពសេវាកម្មល្អបំផុត បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរទទួលបានសេវាកម្មមានគុណភាព ជាមួយនឹងតម្លៃគួរឱ្យទាក់ទាញក្នុងរយៈពេលជាងមួយខែកន្លងមក៕

បកប្រែដោយ Huyen Trang