មានប្រសាសន៍ក្នុងពិធីបើក លោកស្រី Phan Thi My Tuyet អនុប្រធាន និងជាអគ្គលេខាធិការសមាគមមិត្តភាពវៀតណាម-បារាំងនៅទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា មហោស្រពតន្ត្រីបារាំងឆ្នាំ២០២០ គឺជាព្រឹត្តិការណ៍ដំបូងបង្អស់របស់សមាគមមិត្តភាពវៀតណាម-បារាំងបន្ទាប់ពីរយៈពេលរក្សាគម្លាតសង្គម។ ការសម្ដែងសិល្បៈក្នុងឱកាសនេះគឺក្នុងគោលបំណងចង់អបអរសាទរចំពោះប្រទេសវៀតណាមដែលបានឆ្លងកាត់គ្រោះថ្នាក់ដ៏ធំដោយសារចេះសាមគ្គីភាពគ្នា  ចេះគោរពតាមវិន័យ និងតែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់មនុស្សជានិច្ច។

leftcenterrightdel
រូបថតឧទាហរណ៍ (toquoc.vn)

មហោស្រពតន្ត្រី (Fête de la musique) ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ១៩៨២ មកម៉្លេះ ហើយគ្រោងនឹងធ្វើឡើងនាថ្ងៃទី២១ ខែមិថុនានេះ។

ពិធីបុណ្យតន្រ្តីក៏បានរីករាលដាលពាសពេញទ្វីបអឺរ៉ុប ក្រុមប្រទេសនិយាយភាសាបារាំង និងផ្នែកខ្លះនៃទ្វីបអាមេរិកផងដែរ។

មហោស្រពតន្ត្រីបារាំងឆ្នាំ២០២០ ត្រូវបានរៀបចំឡើងដោយក្លឹប Passion musique (PMC) នៃសមាគមមិត្តភាពវៀតណាម-បារាំងនៅទីក្រុងហូជីមិញ និងក្លឹប Nha rong-Bayon នៃសមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញ។ គណៈកម្មការរៀបចំរំពឹងថា តាមរយៈមហោស្រពតន្ត្រី ការផ្លាស់ប្តូរវប្បធម៌សិល្បៈក្នុងក្រុមប្រទេសនិយាយភាសាបារាំងនិយាយរួម និងរវាងប្រទេសទាំងពីរបារាំង-វៀតណាមនិយាយដោយឡែកកាន់តែត្រូវបានពង្រីកថែមទៀត។ នេះជាឱកាសសម្រាប់ប្រជាជនទីក្រុងហូជីមិញ ពិសេសគឺយុវជន និងសិស្ស និស្សិតស្វែងយល់អំពីប្រទេសបារាំង និងក្រុមប្រទេសនិយាយភាសាបារាំង៕

បកប្រែដោយ Thuy Anh