នេះជាគម្រោងផ្សព្វផ្សាយពីម្ហូបអាហារជាតិដែលត្រូវបានប្រទេសអ៊ីតាលីអនុវត្តតាំងពីឆ្នាំ២០១៨ នៅប្រទេសនិងតំបន់ដែនដីចំនួន៤០។ កម្មវិធីនៅវៀតណាមគឺជាកម្មវិធីដំបូងដែល ICHAM ធ្វើចាប់តាំងពីជំងឺ Covid-19 ផ្ទុះឡើងមក។

leftcenterrightdel
លោក Michele D’Ercole ប្រធាន ICHAM; បវរកញ្ញា Ngoc Han; លោកឯកអគ្គរដ្ឋទូត Antonio Alessandro; លោក​ Pham Hoang Hai នាយក​គ្រប់គ្រង ICHAM (រូបថត៖ baoquocte.vn)

កម្មវិធី “True Italian Taste 2020” រួមមានផ្នែក៤ រួមមាន “True Italian Taste- Pasta” ការបង្ហាញប្រេងអូលី ការផ្សព្វផ្សាយស្រាទំពាំងបាយជូរ និង“Authentic Italian Taste”។

ទំហំពាណិជ្ជកម្មរវាងវៀតណាម និងប្រទេសអ៊ីតាលីទទួលបាន ៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៩។ ក្នុងនោះ ទំហំនៃការនាំចេញមុខទំនិញចំណីអាហារអ៊ីតាលីទៅកាន់ប្រទេសវៀតណាមទទួលបានជាង ១០០ លានដុល្លារអាមេរិក។ យោងតាមលោកឯកអគ្គរដ្ឋទូត Antonio Alessandro បានឲ្យដឹងថា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម (EVFTA) ចូលជាធរមាន (តាមការគ្រោងទុកនៅខែកក្កដាឆ្នាំ ២០២០) ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរពិតជានឹងកើនឡើងយ៉ាងខ្លាំងក្លា។ នេះជាឱកាសល្អសម្រាប់ការផ្សព្វផ្សាយពីម្ហូបអាហារនៃប្រទេសអ៊ីតាលីនៅវៀតណាម៕

បកប្រែដោយ Thuy Anh