leftcenterrightdel
ប្រតិភូកាត់ខ្សែបូសម្ពោធស្តូបរំលឹករិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ vnanet.vn)

នេះជាកន្លែងសម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជននៅតំបន់វាលទំនាបទន្លេ Cuu Long និងភ្ញៀវទេសចរមកទស្សនា និងអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

ក្នុងឱកាសនេះ គណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៩ បានរៀបចំពិធីជួបសំណេះសំណាល និងប្រគល់ប័ណ្ណទទួលស្គាល់គុណូបការៈរបស់អតីតសមាជិកគណៈកម្មាធិការបក្សចំនួន ៥៦ រូបដែលបានចូលរួមវិភាគទានយ៉ាងធំធេងក្នុងការតស៊ូ ការកសាង និងអភិវឌ្ឍន៍របស់សាខាបក្ស និងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៩៕

បកប្រែដោយ Huyen Trang