leftcenterrightdel
វង់ភ្លេងចំរុះ Minnesota ត្រូវបានគេរំពឹងថានឹងសម្តែងនៅប្រទេសវៀតណាមក្នុង​ឆមាសទី ២ នៃឆ្នាំ ២០២០ (រូប​ថត៖ jazz88.fm/ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម)

 

តាមគម្រោងនឹងមានក្រុមសិល្បៈបរទេសចំនួន ២៤ មកប្រទេសវៀតណាមដើម្បីសំដែង និងផ្លាស់ប្តូររួមមាន៖ ក្រុមសិល្បៈបែលហ្ស៊ិក - បារាំង; ក្រុមសិល្បៈអឺរ៉ុប; វង់ភ្លេងចំរុះ Minnesota នៃសហរដ្ឋអាមេរិក; ក្រុមសម្តែង និងពិព័រណ៍អាល្លឺម៉ង់; ក្រុមសម្តែងនិងពិព័រណ៍រ៉ូម៉ានី និងប៊ុលហ្គារី; ក្រុមសិល្បៈឈីលី; ក្រុមសិល្បៈរុស្ស៊ី; ក្រុមសិល្បៈរុស្ស៊ីសម្តែងក្នុងឱកាស "ទិវាវប្បធម៌រុស្ស៊ីនៅវៀតណាម ឆ្នាំ២០២០”; គណៈប្រតិភូ Wallonie – Bruxelles; ក្រុមសំដែងសិល្បៈនៅមហោស្រពតន្រ្តីនិងតភ្ជាប់សហគមន៍ BridgeFest នៃសហរដ្ឋអាមេរិក;  ក្រុមសិល្បៈម៉ិកស៊ិក និងក្រុមសិល្បៈកូឡុំប៊ី ។ល។...

ក្រុមសិល្បៈបរទេសដែលមកប្រទេសវៀតណាមដើម្បីសម្តែងនៅឆ្នាំនេះគឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការលើវិស័យការទូតវប្បធម៌របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម៕

បកប្រែដោយ Duy Hoan