leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ toquoc.vn)

អញ្ជើញចូលរួមក្នុង​សន្និសីទមានវត្តមានរបស់​អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Le Quang Tung អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Tran Vinh Tuyen និងលោក Konyushkov Alexey អនុប្រធានទីភ្នាក់ងារសហព័ន្ធទេសចរណ៍រុស្ស៊ី។

leftcenterrightdel
លោកអនុរដ្ឋមន្ត្រី Le Quang Tung មានប្រសាសន៍នៅសន្និសីទ (រូបថត៖ toquoc.vn)

មានប្រសាសន៍នៅសន្និសីទ លោកអនុរដ្ឋមន្ត្រី Le Quang Tung បានចាត់ទុកថា សន្និសីទជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗនៃឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម ដើម្បីឆ្ពោះទៅរកការរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-រុស្ស៊ី នៅឆ្នាំ២០២០។ លោកអនុរដ្ឋមន្ត្រី Le Quang Tung ជឿជាក់ថា លទ្ធផលនៃសន្និសីទលើកនេះនឹងជំរុញកិច្ចសហប្រតិបត្តិការលើ​វិ​ស័យ​ទេសចរណ៍វៀតណាម-រុស្ស៊ី ឲ្យកាន់តែអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ហើយ​សក្ដិសមនឹងទំនាក់​ទំ​នង​ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមសន្និសីទថតរូបជាអនុស្សាវរីយ៍ជាមួយគ្នា (រូបថត៖ toquoc.vn)

មានប្រសាសន៍នៅសន្និសីទ លោក Konyushkov Alexey បានចាត់ទុកថា សន្និសីទលើកនេះបានបើកកាលានុវត្តភាពសម្រាប់អង្គការអាជីវកម្មទេសចរណ៍រុស្ស៊ីនៅទីផ្សារវៀតណាម ព្រមទាំងផ្សព្វផ្សាយ និងស្វែងរកដៃគូសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយវៀតណាម៕

បកប្រែដោយ Huyen Trang