កិច្ចប្រជុំមានការចូលរួមរបស់តំណាងស្ថាប័នទេសចរណ៍កម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម ជាមួយការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO)។

leftcenterrightdel
តំណាងទាំងឡាយចូលរួមកិច្ចប្រជុំ (រូបថត៖ sggp.vn)

កិច្ចប្រជុំលើកទី៦ ស្ដីពី “កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅមហាអនុតំបន់មេគង្គភាគខាងត្បូង” គឺជាឱកាសសម្រាប់ភាគីទាំងឡាយអភិវឌ្ឍទេសចរណ៍ ដោយបង្កើតឡើងនូវផលិតផលទេសចរណ៍ថ្មី និងសេវាកម្មទេសចរណ៍ថ្មី។ អង្គប្រជុំបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការបង្កើតខ្សែទេសចរណ៍អន្តរប្រទេសមានគុណភាពខ្ពស់ និងទាក់ទាញសម្រាប់ភ្ញៀវទេសចរដែល​ប្រើសេវាកម្មទេសចរណ៍រវាងវៀតណាម កម្ពុជា ថៃ និងមីយ៉ាន់ម៉ា៕

បកប្រែដោយ  Thuy Anh