ការតាំងពិព័រណ៍ ដោយប្រធានបទ " Ly Son - ព្រលឹងកេរដំណែលនៃពិធីបុណ្យ និង ភូគព្ភសាស្រ្ត" ត្រូវបានបើកនាថ្ងៃទី ២១ ខែមិថុនា នៅស្រុកកោះ Ly Son ខេត្ត Quang Ngai ។ នេះគឺជាសកម្មភាពបើកឆាក ក្នុងក្របខ័ណ្ឌនៃសប្ដាហ៍វប្បធម៌ ទេសចរណ៍ស្រុក Ly Son លើកទី ២។

leftcenterrightdel
ពិព័រណ៍ " Ly Son - ព្រលឹងកេរដំណែលនៃពិធីបុណ្យ និង ​​​​​ភូគ​ព្ភ​សាស្រ្ត​​​​"

ពិព័រណ៍នេះបានតាំងបង្ហាញរូបថតចំនួន ១០០ សន្លឹក និងវត្ថុតាងចំនួន ១០០ របស់លោក Nguyen A អ្នកថតរូបមួយរូប និងអ្នកវិទ្យាសាស្ត្រនានា អំពីភូគព្ភសាស្រ្ត ប្រវត្តិសាស្ត្រនៃការកកើតនៃស្រុកកោះ Ly Son ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រូបថតឯកសារ ផែនទី អំពីប្រជុំកោះ Hoang Sa និង Truong Sa - ភ័ស្តុតាង គតិយុត្តិដោយអះអាងយ៉ាងពេញលេញ អំពីអធិបតេយ្យភាព ទឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិវៀតណាម។ លោក Nguyen Van Tien ភ្ញៀវទេសចរមួយរូបមកពី ខេត្ត  Quang Tri បានសំណេះសំណាលថា៖ “តាមរយៈការតាំងពិព័រណ៍ យើងអាចអះអាងថា ស្រុកកោះ Ly Son ពិតជាស្រស់បំព្រង និងស្និទ្ធស្នាលជាមួយធម្មជាតិ។ លើសពីនេះទៅទៀត ប្រជាជននៅស្រុកកោះ Ly Son រួសរាយរាក់ទាក់ណាស់”។

ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ២៥ ខែមិថុនាខាងមុខ៕

តាម vovworld