កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន យល់ព្រមស្តារទំនាក់ទំនងឡើងវិញ
នាថ្ងៃទី ៥ ខែមករា នៅទីក្រុង ប៉េកាំង ប្រទេសចិន ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung)។
ថ្លែងនៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំចិនបានបញ្ជាក់ថា ចិននិងកូរ៉េខាងត្បូងត្រូវតែធ្វើការរួមគ្នាដើម្បីរក្សានិន្នាការនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីលើគន្លងល្អ។ ចំពោះលោកប្រធានាធិបតី លី ជេម្យុង បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសម្តែងក្តីសង្ឃឹមថា ឆ្នាំ២០២៦ នឹងជាឆ្នាំដំបូងនៃការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងក៏បានសន្យាថា នឹងរួមជាមួយប្រធានរដ្ឋចិនលោក ស៊ី ជីនពីង ដើម្បីកសាងមូលដ្ឋានគ្រឹះនយោបាយរឹងមាំ ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ឆ្ពោះទៅ បង្កើតទំនាក់ទំនងកាន់តែប្រសើរឡើង។
    |
 |
|
ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ចាប់ដៃគ្នានៅសាលប្រជុំធំប្រជាជនក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៦ (រូបថត៖ China Daily via Reuters) |
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាឧបទ្វីបកូរ៉េផងដែរ។ ភាគីកូរ៉េខាងត្បូងសង្ឃឹមថា ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន ដោយឆ្ពោះទៅសន្តិភាពនៅក្នុងតំបន់ និងរួមចំណែកដល់ស្ថិរភាព និងវិបុលភាពរួមគ្នា។
មុនពេលចាប់ផ្តើមកិច្ចពិភាក្សា ប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យុង បានចូលរួមវេទិកាធុរកិច្ចចិន-កូរ៉េខាងត្បូងផងដែរ៕
តាម vovworld.vn