ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានដកស្រង់សម្តីរដ្ឋាភិបាលថា ការបាញ់ប្រហារនេះត្រូវបានផ្តួចផ្តើមឡើងពីភាគីអាហ្វហ្គានីស្ថាន ហើយកងកម្លាំងសន្តិសុខប៉ាគីស្ថានបានតបតវិញភ្លាមៗ។ អ៊ីស្លាម៉ាបាដបានបញ្ជាក់ថា កងកម្លាំងសន្តិសុខរបស់ខ្លួនត្រូវតែឆ្លើយតប "ដោយប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវ" ហើយបទឈប់បាញ់ "នៅតែមានសុពលភាព" ទោះបីជាមានការរំលោភបំពានពីប្រទេសជិតខាងក៏ដោយ។ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយរបស់ប៉ាគីស្ថានបាននិយាយថា ប៉ាគីស្ថាននៅតែប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនតាមរយៈការសន្ទនា ហើយរំពឹងថា នឹងមានការ “ឆ្លើយតបនិងត្រឹមត្រូវ” ពីអាហ្វហ្គានីស្ថាន។

leftcenterrightdel
សូរសម្លេងកាំភ្លើងបានផ្ទុះឡើងម្តងទៀត ខណៈដែលប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានបានវិលត្រឡប់មកតុចរចាវិញ (រូបថត៖ Reuters)

ទន្ទឹមនឹងនេះ នៅទីក្រុងកាប៊ុល អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់លោក Zabihullah Mujahid បានចោទប្រកាន់ប៉ាគីស្ថានពីបទរំលោភលើបទឈប់បាញ់ដោយការបាញ់កាំភ្លើងត្បាល់ពីរដងនៅប៉ុស្តិ៍ព្រំដែនអាហ្វហ្គានីស្ថាននៅក្នុងខ័ណ្ឌ Spin Boldak នៃខេត្ត Kandahar។ លោក Mujahid បាននិយាយថា កងកម្លាំងអាហ្វហ្គានីស្ថានបានអត់ធ្មត់ការសងសឹក ដើម្បីជៀសវាងការស្លាប់ និងរបួសសម្រាប់ជនស៊ីវិល។

ការបាញ់ប្រហារនេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថានលោក Khawaja Asif បានព្រមានថា ការបរាជ័យនៃការចរចានៅទីក្រុងអ៊ីស្តង់ប៊ុលអាចនាំឱ្យមានសង្គ្រាម។ មន្ត្រីការពារជាតិប៉ាគីស្ថានបាននិយាយថាប្រទេសនេះនឹងសងសឹកប្រសិនបើមានការវាយប្រហារ៕

តាម vovworld.vn