leftcenterrightdel
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងពេលអាហារថ្ងៃត្រង់ក្នុងបន្ទប់ខុទ្ទកាល័យនៃសេតវិមាន នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ (រូបថត៖ Reuters)

នៅក្នុងកិច្ចពិភាក្សានោះ លោកប្រធានាធិបតី Trump បានសម្តែងការជឿជាក់ថា ដំណើរការចរចាសន្តិភាពនៅអ៊ុយក្រែន កំពុងប្រព្រឹត្តទៅតាមទិសដៅត្រឹមត្រូវ ហើយឱកាសដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះទាំងស្រុង គឺអាចធ្វើទៅបាន។ ទោះជាយ៉ាងណាក៏ដោយ លោក Trump មិនបានបញ្ជាក់ពីលទ្ធភាពដែលអ៊ុយក្រែនអាចស្ដារតំបន់ដែនដីដែលបាត់បង់ទាំងអស់នោះទេ ព្រមទាំងចាត់ទុកថា រុស្ស៊ីកំពុងចាត់វិធានការដើម្បីអូសបន្លាយដំណើរការចរចា សំដៅពង្រឹងឋានៈរបស់ខ្លួនបន្ថែមទៀត។ នៅក្នុងវិស័យការពារជាតិ លោកប្រធានាធិបតី Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងពិចារណាយ៉ាងយកចិត្តទុកដាក់នូវលទ្ធភាពផ្តល់កាំជ្រួចមីស៊ីល Tomahawk ដល់អ៊ុយក្រែន ហើយបានសម្ដែងនូវបំណងចង់ស្វែងរកដំណោះស្រាយដ៏ល្អប្រសើរផ្សេងទៀត ដោយមិនចាំបាច់ប្រើប្រាស់អាវុធវាយលុកប្រភេទនេះ។

មុនកិច្ចពិភាក្សាជាមួយអ៊ុយក្រែន លោក Trump បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Budapest រដ្ឋធានីនៃប្រទេសហុងគ្រី៕

តាម vovworld.vn