អង្គប្រជុំបានពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងាររដ្ឋមន្ត្រីការងារអាស៊ាន ដំណាក់កាល ២០២១-២០២៥ លើវិស័យ៖ សុវត្ថិភាព អនាម័យពលកម្ម អធិការកិច្ចការងារ ការគាំពារពលករចំណាកស្រុក ក្នុងនោះមានអ្នកនេសាទអន្តោប្រវេសន៍ ការគាំពារសង្គម ការលើកកម្ពស់ការងារបៃតងការដាក់បញ្ជូលយេនឌ័រក្នុងរាល់គោលនយោបាយពលកម្ម និងការងារ។

leftcenterrightdel
រូបថត៖ baotintuc.vn

ការអនុវត្តគំនិតផ្តួចផ្តើមក្នុងសេចក្តីប្រកាសអាស៊ានដែលត្រូវបានអនុម័តក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ ក្នុងកិច្ចប្រជុំនេះ តំណាងមកពីឡាវក៏បានចែករំលែកអំពីអាទិភាពនៃឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤ លើវិស័យការងារផងដែរ។ អាស៊ានក៏កំពុងពិចារណាលើលទ្ធភាពសហប្រតិបត្តិការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) និងវិទ្យាស្ថានស្រាវជ្រាវការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កូរ៉េខាងត្បូង (KRIVET)។ ក្នុងក្របខ័ណ្ឌនៃ SLOM-19 ក៏ប្រព្រឹត្តិទៅកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ាន+៣ លើកទី២១ (អាស៊ាន និងដៃគូសន្ទនាចំនួន៣ គឺ៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង) លើកទី ២១ ផងដែរ៕

តាម vovworld.vn