ផែនការនេះត្រូវបានបង្កើតឡើងនៅពេលដែលប្រទេសចិន និងសហរដ្ឋអាមេរិក បានតម្លើងទំនាក់ទំនងរបស់ពួកគេជាមួយអាស៊ាន​ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២១ និងឆ្នាំ២០២២។

leftcenterrightdel
លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន (រូបថត៖ vov.vn)

លោក Kao Kim Hourn បានឲ្យដឹងទៀតថា បានមានការពិភាក្សាជាច្រើនអំពីផែនការតម្លើងទំនាក់ទំនងអាស៊ាន-ជប៉ុន ហើយយើងរង់ចាំព្រឹត្តិការណ៍នេះនៅទីក្រុងតូក្យូក្នុងខែធ្នូ ឆ្នាំនេះ។ នាពេលថ្មីៗនេះ ជប៉ុនកំពុងខិតខំជំរុញទំនាក់ទំនងជាមួយប្រទេសសមាជិកអាស៊ាន។ បណ្តាប្រទេសអាស៊ានក៏កំពុងស្វែងរកឱកាសសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរថ្មីនូវបច្ចេកវិទ្យា ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ជាមួយប្រទេសជប៉ុន៕

បកប្រែដោយ Thuy Anh