leftcenterrightdel
នាយករដ្ឋមន្ត្រីទីម័រឡេស្តេ លោក Taur Matan Ruak (ឆ្វេង) ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo (រូបថត៖ Antara)

ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី ១៣ កុម្ភៈ ជាមួយលោក Taur Matan Ruak នាយករដ្ឋមន្ត្រីទីម័រឡេស្តេ នៅវិមាន Bogor ខេត្ត Java ខាងលិច ឥណ្ឌូនេស៊ី លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានឲ្យដឹងថា៖ ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានព្រមទទួលជាសមាជិកអាស៊ាន។ ដំណើរការក្លាយទៅជាសមាជិកពេញសិទ្ធិកំពុងត្រូវបានត្រៀមរៀបចំ ដឹកនាំគឺឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ាន។

ជាការឆ្លើយតប លោក Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានបង្ហាញជំនឿជាក់ថា ការដែលទីម័រឡេស្តេក្លាយទៅជាសមាជិកអាស៊ាននឹងរួមចំណែកធានាស្ថិរភាព និងវិបុលភាពរបស់តំបន់ផងដែរ៕

តាម vovworld.vn