លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) ឥណ្ឌា ជប៉ុន សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) កាណាដា និងប្រទេសអាមេរិកឡាតាំង ស្ថិតនៅក្នុងផែនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅដើមសប្តាហ៍នេះ លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើឱ្យក្រសួងបន្តជំរុញការនាំចេញទំនិញ និងសេវាកម្មទៅកាន់ទីផ្សារដែលមានស្រាប់ និងពង្រីកទីផ្សារថ្មី។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

យោងតាមលោកបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មកម្ពុជាត្រូវធ្វើការពិគ្រោះយោបល់ឲ្យបានទូលំទូលាយជាមួយភាគីពាក់ព័ន្ធអំពីអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។

លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏បានអំពាវនាវឲ្យក្រសួងពាណិជ្ជកម្ម បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាមានរួចហើយ ជាពិសេសកិច្ចព្រមព្រៀងជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ក្នុងតំបន់ ដោយមានការចូលរួមពីប្រទេសចំនួន ១៥ នៅក្នុងតំបន់ប៉ាស៊ីហ្វិក ហើយចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។

លោក ប៉ែន សុវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី បានពង្រីកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា។​ លោកបានសង្កត់ធ្ងន់លើការដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន គឺជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងផលិតផលរបស់ប្រទេសនេះ៕

បកប្រែដោយ Thuy Anh