leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Min Aung Hlaing (រូបថត៖ AFP)

មេដឹកនាំរដ្ឋអំណាចយោធាមីយ៉ាន់ម៉ា លោកនាយឧត្តមសេនីយ៍ Min Aung Hlaing ទើបតែបានសម្រេចចិត្ត ពន្យារពេលការប្រកាសអាសន្ននៅប្រទេសអាស៊ីអាគ្នេយ៍នេះរយៈពេល ៦ ខែទៀត។ ថ្លែងមតិក្រោយកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិកាលពីថ្ងៃទី ១ ខែកុម្ភៈ លោកនាយឧត្តមសេនីយ៍ Min Aung Hlaing បានឲ្យដឹងថា ទោះបីជាមាត្រា ៤២៥ នៃរដ្ឋធម្មនុញ្ញបានចែងថា ការប្រកាសអាសន្នត្រូវបានពន្យាពេលត្រឹមតែ ២ ដងប៉ុណ្ណោះ ប៉ុន្តែក្នុងស្ថានការណ៍ពិសេសដូចបច្ចុប្បន្ននេះ ការពន្យាពេលម្តងទៀតគឺសមស្របណាស់។ ការបោះឆ្នោតពហុបក្សដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែសីហាខាងមុខតាមបំណងប្រាថ្នារបស់ប្រជាជន។

សូមបញ្ជាក់ដែរថា រដ្ឋអំណាចយោធានៅមីយ៉ាន់ម៉ាបានប្រកាសអាសន្នជាលើកដំបូង ក្រោយពេលកាន់អំណាចពីរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមកបានពន្យាពេល ២ ដង ក្នុងរយៈពេល ៦ ខែម្ដង។ ដំណាក់កាលថ្មីបំផុតបានផុតកំណត់កាលពីថ្ងៃទី ១ ខែកុម្ភៈផងដែរ៕

តាម vovworld.vn