កន្លងមក ការធ្វើដំណើរទស្សនកិច្ចត្រូវបានពន្យារពេល ដោយសារបញ្ហាបច្ចេកទេសមួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ា។ កាលពីចុងខែមុន លោក ប្រាក់ សុខុន បានជម្រាបជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីវឌ្ឍនភាពនៃការអនុវត្តការឯកភាពប្រាំចំណុចរបស់អាស៊ាន និងផែនការអនាគតរបស់អាស៊ាន។

leftcenterrightdel
បេសកជនពិសេសអាស៊ាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន (រូបថត៖ vnanet.vn)

ដំណើរទស្សនកិច្ចនាពេលខាងមុខនឹងមានសារៈសំខាន់ ដើម្បីធានាថាមានវឌ្ឍនភាពជាក់ស្តែងក្នុងការអនុវត្តការឯកភាពប្រាំចំណុចរបស់អាស៊ាន។ ប្រធានអាស៊ានបានស្នើសុំជួបជាមួយមេដឹកនាំសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។

ការអនុវត្តការឯកភាពប្រាំចំណុចរបស់អាស៊ានត្រូវបានអនុម័តដោយមេដឹកនាំអាស៊ានក្នុងខែមេសា ឆ្នាំ២០២១ ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការធ្វើឱ្យស្ថានការណ៍មានស្ថិរភាព ការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន និងការកសាងសហគមន៍មួយ។ ចំណុចឯកភាពទាំងប្រាំរបស់អាស៊ានលើប្រទេសមីយ៉ាន់ម៉ាគឺ៖ ការបញ្ចប់អំពើហិង្សា ការសន្ទនាក្នុងន័យស្ថាបនារវាង “គ្រប់ភាគីពាក់ព័ន្ធ” ការបញ្ជូនជំនួយទៅប្រទេសមីយ៉ាន់ម៉ា ការតែងតាំងបេសកជនពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលកិច្ចប្រជុំចរចា និងអនុញ្ញាតឱ្យបេសកជនពិសេសទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា៕

បកប្រែដោយ Duy Hoan