ថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានរួម បន្ទាប់ពីជំនួបរយៈពេលពីរម៉ោងជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅវិមានប្រធានាធិបតី Bogor នៅជាយក្រុងហ្សាកាតានោះ លោកនាយករដ្ឋមន្ត្រី Albanese បានសង្កត់ធ្ងន់ថា៖ “ការតភ្ជាប់កាន់តែស៊ីជម្រៅជាមួយអាស៊ីអាគ្នេយ៍គឺជាអាទិភាពរបស់រដ្ឋាភិបាលខ្ញុំ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងស្ថាប័នដឹកនាំដោយអាស៊ាន គឺជាមជ្ឈមណ្ឌលសំខាន់ក្នុងចក្ខុវិស័យរបស់យើងខ្ញុំអំពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក”។

leftcenterrightdel
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី៦ មិថុនា (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Albanese បានប្រកាសថា ទីក្រុងកង់បេរ៉ា នឹងតែងតាំងបេសកជនជាន់ខ្ពស់ទទួលបន្ទុកតំបន់អាស៊ាន ហើយបង្កើតនាយកដ្ឋានអាស៊ីអាគ្នេយ៍ ចំណុះក្រសួងការបរទេសនិងពាណិជ្ជកម្ម។ ក្រៅពីនោះ រដ្ឋាភិបាលរបស់លោកនឹង ត្រៀមរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ានឆ្នាំ២០៤០ សំដៅ “វែករកឱកាសក្នុងការនាំចេញ និងការវិនិយោគនាពេលអនាគតសម្រាប់ទីផ្សារអាស៊ានសំខាន់ៗផងដែរ”៕

តាម​ vovworld.vn