តាងនាមប្រទេសអាស៊ានលើប្រធានបទភាពជាដៃគូសម្រាប់ប្រជាជន ប្រធានស្តីទី SOM Vu Ho បានសង្កត់ធ្ងន់ថា ប្រជាជនគឺជាមជ្ឈភាព និងជាប្រធានបទក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត និងជំរុញការងើបឡើងវិញឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ។ ដូច្នេះ លោកឯកអគ្គរដ្ឋទូត Vu Ho បានស្នើថា ភាគីទាំងពីរបន្តផ្តល់អាទិភាពខ្ពស់ដល់ការសម្របសម្រួល ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ធានាការទទួលបាន និងផ្គត់ផ្គង់វ៉ាក់សាំង និងថ្នាំព្យាបាលឱ្យបានស្មើៗគ្នា និងគ្រប់គ្រាន់ ឆ្លើយតបយ៉ាងសកម្មចំពោះការរាតត្បាតនៃជំងឺរាតត្បាតនាពេលខាងមុខ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM ASEAN វៀតណាមថ្លែងមតិក្នុងកិច្ចសន្ទនា (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Vu Ho ក៏បានស្នើផងដែរថា ភាគីទាំងពីរត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងនូវែលសេឡង់ ហើយ​ចង់ឲ្យភាគីទាំងពីររក្សា និងបន្តជម្រុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដែលក្នុងនោះចង់ឲ្យនូវែលសេឡង់ផ្តល់អាទិភាពលើការជួយដល់អាស៊ានក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ លោកឯកអគ្គរដ្ឋទូត Vu Ho បានអះអាងថា ក្នុងតួនាទីជាប្រធានកិច្ចសហប្រតិបត្តិការលើវិស័យអប់រំអាស៊ាន ដំណាក់កាល ២០២២-២០២៣ វៀតណាមត្រៀមខ្លួនជាស្រេចធ្វើការជាមួយនូវែលសេឡង់ និងបណ្តាប្រទេសអាស៊ាន ដើម្បីបង្កើនភាពធន់នៃប្រព័ន្ធអប់រំក្នុងតំបន់ និងឆ្លើយតបយ៉ាងសកម្មចំពោះបញ្ហាប្រឈមនាពេលខាងមុខ។

ប្រធានស្តីទី SOM លោក Vu Ho បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃស្ថានការណ៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននាបច្ចុប្បន្ននេះក្នុងតំបន់ និងពិភពលោក បណ្តាប្រទេសនានាត្រូវពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត គោរពច្បាប់ ធានាបរិស្ថានសន្តិភាព សន្តិសុខ ស្ថិរភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Duy Hoan