ថ្លែងនៅកិច្ចប្រជុំ លោកអនុរដ្ឋមន្រ្តី Luong Tam Quang បានអះអាងថា វៀតណាមប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ដោយមានការទទួលខុសត្រូវក្នុងក្របខ័ណ្ឌសហប្រតិបត្តិការនានារបស់អាស៊ាននិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែននិយាយដោយឡែក។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Luong Tam Quang អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមថ្លែងនៅកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នាពេលខាងមុខ លោកអនុរដ្ឋមន្រ្តី Luong Tam Quang ស្នើឲ្យប្រទេសនានាក្នុងតំបន់បន្តរក្សានិងពង្រឹងកិច្ចសហប្រតិបត្តិការដោយឈរលើការកសាង “ជំនឿទុកចិត្តនយោបាយ” ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនតាមទិសដៅស្ថិរភាព ចីរភាព មានចំណុចស្នូល បង្កើតឡើងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ជាពិសេស ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ វិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ ប្រទេសអាស៊ានទាំងអស់គួរតែផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ កុំទុកឲ្យបទល្មើសកេងចំណេញស្ថានភាពជម្ងឺរាតត្បាត ដើម្បីបង្កើនសកម្មភាពឆ្លងដែន និងនៅលើបណ្ដាញអ៊ីនធឺរណែត។ ទន្ទឹមជាមួយគ្នានោះ បណ្ដាភាគីគួរតែម្ចាស់ការបង្កើតបណ្ដាញព័ត៌មាន លើកកំពស់ប្រសិទ្ធភាពនៃប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន ចែករំលែកបទពិសោធន៍ពាក់ព័ន្ធដល់ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនផងដែរ។

លោកអនុរដ្ឋមន្រ្តី Luong Tam Quang ក៏បានចាត់ទុកថា ប្រទេសអាស៊ាននានា ត្រូវការសម្របខ្លួនដោយម្ចាស់ការទៅនឹងស្ថានការណ៍ “ធម្មតាថ្មី” ដើម្បីចែករំលែកបទពិសោធន៍ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូសន្ទនារបស់អាស៊ានក្នុងការលើកកំពស់សមត្ថភាពធនធានមនុស្ស ហើយជួយឧបត្ថម្ភសម្ភារៈបរិក្ខារ មធ្យោបាយបច្ចេកទេសសម្រាប់បម្រើភារកិច្ចផងដែរ។         បញ្ចប់សម័យប្រជុំពេញអង្គរដ្ឋមន្រ្តីនៃបណ្ដាប្រទេសអាស៊ានបានអនុម័តលើសេចក្ដីថ្លែងការណ៍រួមនៃ AMMTC ១៥៕

តាម vovworld.vn