ក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានផ្តោតលើទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូងនិយាយរួម និងកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-កូរ៉េខាងត្បូងនិយាយដោយឡែក។ ប្រតិភូទាំងឡាយបញ្ជាក់ថា កូរ៉េខាងត្បូងគឺជាដៃគូមួយក្នុងចំណោមដៃគូសំខាន់របស់អាស៊ាន និងវាយតម្លៃខ្ពស់ចំពោះជំនួយដែលកូរ៉េខាងត្បូងផ្ដល់ដល់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅពេលកន្លងមក ព្រមទាំងអបអរសាទរចំពោះគោលនយោបាយឆ្ពោះទៅទិសខាងត្បូងរបស់កូរ៉េខាងត្បូង។ ប្រតិភូទាំងឡាយបានវាយតម្លៃថា កូរ៉េខាងត្បូងគឺជាសមាជិកចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) និងរំពឹងថា កិច្ចសហប្រតិបត្តិការនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លា លើមូលដ្ឋានដើម្បិផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមករវាងអាស៊ាននិងកូរ៉េខាងត្បូងនៅពេលខាងមុខ ចូលរួមចំណែករក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅតំបន់ និងលើពិភពលោក។

leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ

ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បញ្ជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាន និងកូរ៉េខាងត្បូងនិយាយរួម និងទំនាក់ទំនងការពារជាតិរវាងភាគីទាំងពីរនិយាយដោយឡែក បានអភិវឌ្ឍដោយឥតឈប់ឈរ។ ប្រទេសកូរ៉េខាងត្បូងគឺជាដៃគូសំខាន់របស់អាស៊ាន និងចូលរួមចំណែកដ៏សំខាន់ដល់យន្តការសហប្រតិបត្តិការដែលដឹកនាំដោយអាស៊ាន។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយឆ្ពោះទៅទិសខាងត្បូងរបស់កូរ៉េខាងត្បូង និងសង្កត់ធ្ងន់ថា គោលនយោបាយនេះបានបញ្ជាក់ពីកិច្ចសន្យារបស់កូរ៉េខាងត្បូងក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។ លោកបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមត្រៀមជាស្រេចជម្រុញទំនាក់ទំនងការពារជាតិអាស៊ាន-កូរ៉េខាងត្បូង ដើម្បីផលប្រយោជន៍រួម។

ចំពោះបញ្ហាសមុទ្រខាងកើត លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ស្នើឲ្យអាស៊ាននិងកូរ៉េខាងត្បូងបន្តសហការសំដៅដោះស្រាយបញ្ហានេះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងកូរ៉េខាងត្បូងនឹងកាន់តែអភិវឌ្ឍ ចូលរួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់និងលើពិភពលោក៕

បកប្រែដោយ Thuy Anh