ក្នុងរយៈពេល ២ ថ្ងៃ សិក្ខាសាលាបានពិភាក្សាស្តីពីការស្វែងរក និងសំណើដំបូងក្នុងសេចក្តីពង្រាងស្រាវជ្រាវអំពី DPAMC  និងរបាយការណ៍បញ្ជាក់វិសាលភាពរបស់ AMDIS ក្នុងក្របខ័ណ្ឌនៃគម្រោងពង្រីកកិច្ចសហប្រតិបត្តិការវិស័យរ៉ែអាស៊ាន។

leftcenterrightdel
រូបថតឧទាហរណ៍ (tuyengiao.vn)

ការស្រាវជ្រាវស្ដីពី DPAMC នឹងពិនិត្យការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការវិស័យរ៉ែក្នុងអាស៊ាន ព្រមទាំងលើកឡើងនូវយុទ្ធសាស្រ្ត និងវិធានការក្នុងតំបន់។ បណ្ដាសំណើពីការស្រាវជ្រាវនឹងបញ្ជាក់ពីទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យរ៉ែក្នុងអាស៊ាននាពេលអនាគត ដែលត្រូវបានពិនិត្យក្នុងតំណាក់កាលទី២ (២០២១-២០២៥) នៃផែនការសកម្មភាពស្ដីពីកិច្ចសហប្រតិបត្តិការវិស័យរ៉ែអាស៊ាន។

ទន្ទឹមនឹងនោះ ការកសាងមូលដ្ឋានទិន្នន័យរ៉ែអាស៊ានប្រកបដោយប្រសិទ្ធភាពនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ការស្វែងរក និងអភិវឌ្ឍរ៉ែក្នុងតំបន់។ សំណើទាំងឡាយពីការស្រាវជ្រាវបានបញ្ជាក់វិសាលភាពនៃ AMDIS ដែលគ្រោងនឹងពិនិត្យសំដៅបង្កើនប្រព័ន្ធនៅបច្ចុប្បន្ននេះ៕

បកប្រែដោយ Thuy Anh