លើសពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូត Hoang Van Loi ក៏បានមានប្រសាសន៍ថា ក្នុងនាមជាសហគមន៍បើកចំហនិងជាដៃគូ ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍អន្តរជាតិ អាស៊ានបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការលើបញ្ហាសមភាពយេនឌ័រ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូ ក្នុងនោះរួមមានប្រទេសមហាអំណាចទាំងក្នុងនិងក្រៅតំបន់។

leftcenterrightdel
អង្គសន្និសីទចូលរួមក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ (រូបថត៖ vnanet.vn)

ម្យ៉ាងវិញទៀត អាស៊ានក៏បានរក្សាពហុភាគីនិយម ពាណិជ្ជកម្មសេរីភាវូបនីយកម្ម និងចូលរួមចំណែកក្នុងការកសាងយន្តការស្នូលនៃស្ថាបត្យកម្មសេដ្ឋកិច្ចនិងសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក។ ភាពជោគជ័យរបស់អាស៊ាននាំមកនូវតំបន់អាស៊ីខាងត្បូង ឆ្ពោះទៅការផ្សារភ្ជាប់គ្នាអំពីមេរៀននិងបទពិសោធន៍ដ៏មានតម្លៃផងដែរ។ ក្រៅពីនោះ កិច្ចសហប្រតិបត្តិការ និងការសន្ទនាជាមួយគ្នានៅក្នុងប្លុក ឬជាមួយបណ្តាប្រទេសនៅក្រៅតំបន់ គួរតែផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាការគោរពតាមច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ៕

តាម vovworld