លោកអគ្គលេខាធិការអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រពីរដ្ឋាភិបាលជប៉ុនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍទីក្រុងឆ្លាតរវាងអាស៊ាន និងជប៉ុន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baochinhphu.vn)

ក្នុងឱកាសនេះ ភាគីទាំងឡាយបានពិភាក្សាលើផែនការសកម្មភាពដើម្បីសម្រេច​បានគោលដៅនៃការកសាង និងអភិវឌ្ឍទីក្រុងឆ្លាត រួមទាំង​​ពិភាក្សា​លើ​ដំណោះស្រាយសម្រាប់​ទប់ទល់នឹងបញ្ហាប្រឈម ក៏​ដូច​ជា​បង្កើ​ត​ឱកាសតភ្ជាប់ជាមួយដៃគូមានសក្តានុពលរបស់សមាគមជប៉ុនស្ដី​ពី​ទី​ក្រុងឆ្លាតនៅតំបន់អាស៊ាន (JASCA) ។ ភាគីទាំងឡាយ​ក៏​បាន​​​លើក​ឡើងនូវ​យន្តការ និងសកម្មភាពជាក់ស្ដែងនានា​សម្រាប់​​រក្សាការតភ្ជាប់ និង​កិច្ច​សហប្រតិបត្តិការផងដែរ៕

បកប្រែដោយ Thuy Anh