leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ (រូបថត៖ mofahcm.gov.vn)

បណ្តាប្រទេសអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់វៀតណាម ព្រមទាំងឯកភាពលើរបៀបវារៈ និងឯកសារដែលគ្រោងទុក។ ប្រទេសទាំងឡាយក៏បានចែករំលែកនូវបន្ទុកការងាររបស់ប្រធានអាស៊ានឆ្នាំ ២០២០ និងអះអាងថា ពួកគេនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាម ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ប្រកបដោយជោគជ័យ។ ប្រតិភូទាំងឡាយក៏បានពិភាក្សាលើវិធានការជំរុញកិច្ចសហប្រតិបត្តិការអាស៊ានលើអន្តរវិស័យដូចជា ការតភ្ជាប់ការទប់ទល់នឹងការរីករាលដាលនៃ Covid-19 ការឆ្លៀតយកឱកាសបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការជំរុញគ្នាទៅវិញទៅមករវាងចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០៕

បកប្រែដោយ Huyen Trang