leftcenterrightdel
ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ​ (រូប​ថត៖ vnanet.vn)

ថ្លែងក្នុងកិច្ចប្រជុំ  លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថាភារកិច្ចរបស់ ACCWG គឺសិក្សានិងវាយតម្លៃលើសមត្ថភាព និងការងារត្រៀមរៀបចំរបស់ទីម័រខាងកើតក្នុងការចូលជាសមាជិកអាស៊ាន ក៏ដូចជាផលប៉ះពាល់នៃបញ្ហានេះទៅលើអាស៊ានដើម្បីផ្តល់អនុសាសន៍សមស្របដាក់ជូនរដ្ឋមន្ត្រីការបរទេស និងថ្នាក់ដឹកនាំជាន់ខ្ពស់។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung  ក៏បានបញ្ជាក់ថា រួមជាមួយបណ្តាប្រទេសអាស៊ាន វៀតណាមនឹងបន្តផ្តល់ការគាំទ្រសមស្របដល់ទីម័រខាងកើត រួមទាំងការចែករំលែកបទពិសោធន៍ស្តីពីការត្រៀមរៀបចំសម្រាប់ចូលជាសមាជិកអាស៊ានផងដែរ។

ទីម័រខាងកើតបានដាក់ពាក្យសូមចូលជាសមាជិកអាស៊ានជាផ្លូវការតាំងពីឆ្នាំ ២០១១។ ក្នុងឆ្នាំ២០១២ បណ្តាថ្នាក់ដឹកនាំអាស៊ានបានដឹកនាំការបង្កើត ACCWG ដើម្បីពិនិត្យនិងវាយតម្លៃលើសមត្ថភាព ការងារត្រៀមរៀបចំរបស់ទីម័រខាងកើត និងផលប៉ះពាល់នៃការពង្រីកបន្ថែមសមាជិក៕

បកប្រែដោយ Duy Hoan