leftcenterrightdel
លោកស្រី Le Thi Tuyet Mai បានធ្វើជាអធិបតីនៃសម័យប្រជុំដំបូងក្នុងតួនាទីជាប្រធានគណៈកម្មាធិការសម្របសម្រួលអាស៊ាននៅទីក្រុងហ្សឺណែវ (ACG) ស្តីពីការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក (រូបថត៖ dangcongsan.vn)

 

ប្រធានក្រុមបេសកកម្មនៃបណ្ដាប្រទេសជាសមាជិកអាស៊ាននៅទីក្រុងហ្សឺណែវនិងតំណាងចូលរួមសម័យប្រជុំបានអបអរសាទរចំពោះលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានចាប់ផ្តើមទទួលតួនាទីក្នុងអាណត្ដិរបស់ខ្លួននិងថ្លែងអំណរគុណចំពោះការរៀបចំយ៉ាងហ្មត់ចត់របស់ក្រុមបេសកកម្មវៀតណាម។

នៅឯសម័យប្រជុំ ក្រុមបេសកកម្មនៃប្រទេសសជាសមាជិកអាស៊ានបានឯកភាពលើការត្រៀមរៀបចំការងាររបស់អង្គការពាណិជ្ជកម្មពិភពលោកនាពេលឆាប់ៗនេះ ក្នុងនោះមានការធ្វើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានក្នុងសម័យប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មនៃសហភាពអ៊ឺរ៉ុប (EU) ព្រមទាំងជំរុញការចរចាស្តីពីការឧបត្ថម្ភធនជលផលនិងពង្រឹងកិច្ចសន្ទនាជាមួយបណ្ដាដៃគូអាស៊ានស្តីពីកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក។

ប្រទេសជាសមាជិកអាស៊ានបានសំដែងនូវការជឿជាក់ថា វៀតណាមក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ នឹងជួយលើកកម្ពស់កិត្យានុភាពរបស់អាស៊ាននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកនិងនាំមកភាពជោគជ័យសម្រាប់អាស៊ានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មលើកទី ១២ ដែលគ្រោងនឹងរៀបចំឡើងនាខែមិថុនាឆ្នាំនេះនៅប្រទេសកាហ្សាក់ស្ថាន៕

បកប្រែដោយ Pham Diep