leftcenterrightdel
លោកបណ្ឌិត Frederick Kliem ( រូបថត៖ cpg-online.de )

 

អត្ថបទបានបង្ហាញបន្ថែមថា ក្នុងឆ្នាំ ២០២០ វៀតណាមទទួលតួនាទីជាប្រធានអាស៊ានផងនិងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។ ប្រការនេះបានកំណត់បញ្ហាប្រឈមចំពោះវៀតណាមអំពីផ្នែកភស្ដុភារនិងការទទួលខុសត្រូវ ហើយនេះក៏ជាឱកាសដ៏កម្រមានផងដែរដើម្បីទីក្រុងហាណូយអនុវត្តគោលនយោបាយការបរទេសប្រកបដោយប្រសិទ្ធភាព​បំផុត។ អាស្រ័យហេតុនេះ វៀតណាមគួរតែឆ្លៀតយករបៀបវារៈរបស់អាស៊ាននៅដំណាក់កាលសកលនៅអង្គការសហប្រជាជាតិ ដែលប្រធានអាស៊ានកន្លងមកបានធ្វើនិងទទួលបានជោគជ័យ។

លោកបណ្ឌិត Frederick Kliem បានមានប្រសាសន៍បន្ដថា វៀតណាមអាចកំណត់ទិសដៅថ្មីសម្រាប់យន្តការនានាដែលដឹកនាំដោយអាស៊ាន រួមមានកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ។ លោកបណ្ឌិត Frederick Kliem បានបញ្ជាក់ថា ជាមួយនឹងតួនាទីកាន់តែខ្លាំងឡើងរបស់វៀតណាមក្នុងឆាកនយោបាយសកលលោកនិងក្នុងអាស៊ាន វៀតណាមមានកិត្យានុភាពសំខាន់ដើម្បីជំរុញឲ្យអាស៊ានឈានទៅមុខ៕

បកប្រែដោយ Pham Diep