leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ dangcongsan.vn)

 

នេះជាព្រឹត្តិការណ៍ដំបូងក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាអាស៊ានដែលរៀបចំឡើងដោយបណ្ឌិតសភាការទូតវៀតណាមសហការជាមួយស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ ដើម្បីពិគ្រោះយោបល់និងគោលនយោបាយនានាដែលរួមចំណែកក្នុងការងារត្រៀមរៀបចំសម្រាប់ឆ្នាំវៀតណាមជាប្រធានអាស៊ាន ២០២០ ។

វាគ្មិនសំខាន់នៅក្នុងសិក្ខាសាលានេះ គឺលោក Kavi Chongkittavorn  អ្នកជំនាញនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវសន្តិសុខ និងអន្តរជាតិនៅសាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ។ យោងតាមលោក Kavi Chongkittavorn បានឲ្យដឹងថា ភារកិច្ចនៅក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាមគឺបង្កើនសាមគ្គីភាពក្នុងតំបន់ ពង្រឹងតួនាទីស្នូល និងបង្កើនការធ្វើសមាហរណកម្មតំបន់ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ។ ទន្ទឹមនឹងនោះ អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Quang Vinh បានសង្កត់ធ្ងន់លើតួនាទីរបស់អាស៊ានក្នុងការអភិវឌ្ឍនៃប្រទេសជាសមាជិកនីមួយៗនិងតំបន់។ លោកបានអះអាងថា អាស៊ានតែងតែជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។  នៅក្នុងសិក្ខាសាលានេះ ប្រតិភូភាគច្រើនបានឯកភាពថា អាស៊ានកំពុងប្រឈមមុខនឹងឱកាសផងនិងបញ្ហាប្រឈមជាច្រើនផង។ ក្នុងបរិបទនេះ វៀតណាមត្រូវបានរំពឹងថានឹងលើកកំពស់តួនាទីស្នូលនិងតួនាទីដឹកនាំ ជាពិសេសគឺការពង្រឹងសាមគ្គីភាពនិងទំនួលខុសត្រូវក្នុងអាណត្តិជាប្រធានអាស៊ាន ២០២០ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៃសហគមន៍អាស៊ាន៕

បកប្រែដោយ Duy Hoan