leftcenterrightdel
ប្រតិភូ​ទាំង​ឡាយ​ថត​រូប​ជុំ​គ្នា (រូប​ថត៖ nhandan.com.vn)

សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងបំណងជម្រុញផែនការអភិវឌ្ឍ និងកំណត់ស្តង់ដារសម្រាប់ការសាងសង់ទីក្រុងឆ្លាតវៃ។ សកម្មភាពនៅក្នុងក្របខ័ណ្ឌនៃសន្និសីទរួមមាន កិច្ចប្រជុំសំងាត់របស់ទីក្រុងឆ្លាតវៃចំនួន ២៦ ដើម្បីបូកសរុបផែនការសាងសង់ទីក្រុងទាំងនេះសម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ ក្នុងខែវិច្ឆិកាខាងមុខ។

ក្នុងចំណោមទីក្រុងចំនួន ២៦ ដែលស្ថិតក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ានមានទីក្រុងចំនួន ៣ របស់វៀតណាមគឺទីក្រុងដាណាង ទីក្រុងហូជីមិញ និងទីក្រុងហាណូយ។ ទីក្រុងទាំង ២៦ ដែលត្រូវបានជ្រើសរើសនេះសុទ្ធតែមានសក្តានុពលខ្លាំងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ទិន្នន័យ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងវប្បធម៌៕

បកប្រែដោយ Duy Hoan