អញ្ជើញចូលរួមពិធីបង្ហូតទង់ជាតិមានវត្តមានរដ្ឋមន្ត្រីនានារបស់ប្រទេសឡាវ ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសជាដៃគូនៅប្រទេសឡាវ និងតំណាងអង្គការអន្តរជាតិនានា។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith មានប្រសាសន៍នៅពីធីបង្ហូតទង់អាស៊ាន (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅពិធីបង្ហូតទង់អាស៊ាន រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith បានសង្កត់ធ្ងន់លើជោគជ័យរបស់អាស៊ានក្នុងរយៈពេល ៥២ ឆ្នាំកន្លងមក។ ជាពិសេសនៅឆ្នាំ២០១៥ សហគមន៍អាស៊ានត្រូវបានបង្កើតជាផ្លូវការ ដោយមានសសរស្តម្ភចំនួន ៣ គឺសន្តិសុខនយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គម រួមចំណែកកសាងសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
ពីធីបង្ហូតទង់អាស៊ាន (រូបថត៖ vnanet.vn)

ជោគជ័យដំបូងរបស់អាស៊ានគឺការរឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិក និងរវាងអាស៊ានជាមួយបណ្តាប្រទេសដ៏ទៃទៀត ដោយឈរលើគោលការណ៍កសាងសន្តិភាព គោរពឯករាជ្យ អធិបតិយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា និងដោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីផលប្រយោជន៍រួម។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីការបរទេសឡាវក៏បានជម្រាបជូនអំពីជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃកាលពីសប្តាហ៍មុន។ ក្នុងរយៈពេល ២២ ឆ្នាំកន្លងមក បន្ទាប់ពីក្លាយជាសមាជិករបស់អាស៊ាន ប្រទេសឡាវបានចូលរួមយ៉ាងសកម្ម ក្នុងការងាររបស់អាស៊ាន រួមចំណែកលើកកម្ពស់តួនាទីរបស់ឡាវនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

បកប្រែដោយ Huyen Trang