អញ្ជើញចូលរួមមានវត្តមានរបស់ លោកឧបនាយករដ្ឋមន្ត្រីឡាវ Sonsay Siphandone លោកអគ្គលេខាធិការរងអាស៊ាន Kung Phoak រដ្ឋមន្រ្តីយុវជន ថ្នាក់ដឹកនាំទទួលបន្ទុកកិច្ចការយុវជននៃប្រទេសអាស៊ាននានា និងប្រទេសដៃគូចំនួន៣ គឺជប៉ុន កូរ៉េខាងត្បូង និងចិន។

leftcenterrightdel
កិច្ចប្រជុំរដ្ឋមន្រ្តីយុវជនអាស៊ានលើកទី១១ បានប្រារព្វឡើងនៅរដ្ឋធានីវៀងច័ន្ទន៍ (រូបថត៖ nhandan.com.vn)

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ AMMY XI លោក Sonsay Siphandone បានវាយតម្លៃខ្ពស់ចំពោះការជម្រុញតួនាទីរបស់យុវជនក្នុងតំបន់អាស៊ាន។ នេះគឺជាកម្លាំងដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ និងតំបន់។ លោកក៏លើកឡើងនូវគោលដៅសំខាន់ចំនួន៤ សម្រាប់កិច្ចប្រជុំលើកនេះគឺ៖ យុវជនអាស៊ានបន្តជួយគាំទ្រយុវជននៃប្រទេសចំនួន៤ រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ការអនុវត្តផែនការអំពីការលើកកម្ពស់តួនាទីរបស់យុវជន ជាពិសេសគឺយុវជននារី។ ការត្រៀមរៀបចំឲ្យយុវជនអាស៊ានក្នុងការចាប់យកឱកាសពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើបនិងបដិវត្តន៍ឧស្សាហកម្ម 4.0 និងបន្តពង្រីកតួនាទីរបស់យុវជនអាស៊ានក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់ និងជាមួយដៃគូ ដើម្បីរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍និងវិបុលភាព។

ក្នុងឱកាសនេះ ប្រធានគណៈប្រតិភូវៀតណាម លោក Nguyen Anh Tuan លេខាប្រចាំការនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ បានស្នើឲ្យតំណាងទាំងឡាយពិភាក្សា និងជម្រុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយការចាប់ផ្ដើមធ្វើអាជីវកម្ម ព្រមទាំង ជួយគាំទ្រប្រធានបទរបស់កិច្ចប្រជុំឆ្នាំនេះ ដោយសារ នោះគឺជាបញ្ហាដែលវៀតណាមយកចិត្តទុកដាក់នៅប៉ុន្មានឆ្នាំថ្មីៗនេះ។

ក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំយុវជននៃបណ្ដាប្រទេសក្នុងតំបន់បានពិភាក្សាអំពីបញ្ហាទាក់ទងនឹងការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃបណ្ដាប្រទេស ដាក់ចេញដំណោះស្រាយដើម្បីជម្រុញតួនាទីរបស់យុវជនក្នុងការកសាងសហគមន៍អាស៊ាន និងអនុម័តសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំ៕

បកប្រែដោយ Thanh Cong