សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៅទូទាំងប្រទេសទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីយរាយនោះ រាជរដ្ឋាភិបាលកម្ពុជាមិនបានប្រារព្ធពិធីទទួលអំណរឆ្នាំថ្មីនៅមណ្ឌលប្រាសាទអង្គរវត្តនៅខេត្តសៀមរាបដូចបណ្ដាឆ្នាំមុនឡើយ ពោលគឺប្រគល់ឲ្យខេត្ត ក្រុងនានារៀបចំពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីតាមលក្ខខណ្ឌរបស់ខ្លួន។

leftcenterrightdel
ប្រជាជនកម្ពុជាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងសប្បាយរីករាយ (រូបថត៖ vov.vn)

លោក ឃួងស្រេង អភិបាលក្រុងភ្នំពេញបានមានប្រសាសន៍ថា៖ “ឆ្នាំនេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគឺសុទ្ធតែបានរៀបចំទីកន្លែងលេងកំសាន្តអំណរឆ្នាំថ្មី។ ខ័ណ្ឌនីមួយៗនៅរាជធានីភ្នំពេញក៏បានរៀបចំពិធីទទួលអំណរឆ្នាំថ្មីផងដែរ។ ក្រោមការដឹកនាំរបស់សម្តេចហ៊ុនសែន ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ហើយប្រជាជនគ្រប់រូបសុទ្ធតែទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីករាយផងដែរ”។

leftcenterrightdel
ប្រជាជនកម្ពុជាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងសប្បាយរីករាយ (រូបថត៖ vov.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនោះប្រជជនកម្ពុជា បានរៀបចំសកម្មភាពជាច្រើនដូចជា៖ ពិធីស្រង់ព្រះពុទ្ធ និងរៀបចំល្បែងកំសាន្តប្រជាប្រិយជាដើម៕

តាម vovworld.vn