នេះជាការប្រកាសរបស់លោក Moon Jae-in នៅក្នុងគេហទំព័របណ្តាញទំនាក់ទំនងសង្គម Twitter មុនពេលទៅបំពេញទស្សនកិច្ចនៅប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី និងកម្ពុជា។

leftcenterrightdel
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in (រូបថត៖ vnanet.vn)

 

លោកបានលើកច្បាស់ថា តាមរយៈដំណើរទស្សនកិច្ចទាំងនេះ លោកនឹងជំរុញការធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន ជាពិសេសលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងឧស្សាហកម្មអាវុធ។

ទន្ទឹមនឹងនោះ លោកក៏បានឲ្យដឹងថា កូរ៉េខាងត្បូងកំពុងខំប្រឹងប្រែងជំរុញ “គោលនយោបាយថ្មីឆ្ពោះទៅរកភាគខាងត្បូង” សំដៅរឹតបន្តឹងទំនាក់ទំនងជាមួយអាស៊ាន។

នាបច្ចុប្បន្ននេះ អាស៊ានជាដៃគូដ៏សំខាន់មួយរបស់កូរ៉េខាងត្បូង ដោយមានសក្តានុពលអភិវឌ្ឍន៍ ធនធានយ៉ាងសម្បូរ និងមានឥទ្ធិពលការទូតកាន់តែកើនឡើងពីថ្ងៃមួយទៅថ្ងៃមួយផងដែរ៕

បកប្រែដោយ Huyen Trang