នៅក្នុងសុន្ទរកថាបើក  រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noël Barrot បានអំពាវនាវឱ្យមាន "ជំហានសម្រេចចិត្ត" ឆ្ពោះទៅរកការដោះស្រាយជម្លោះ ដោយបញ្ជាក់ថា មានតែដំណោះស្រាយរដ្ឋពីរប៉ុណ្ណោះដែលនឹងបំពេញតាមសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជនទាំងពីរ។ លោក Barrot បានអំពាវនាវឱ្យមាន "វិធានការជាក់ស្តែង" ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនមួយ រួមទាំងការទទួលស្គាល់ជាផ្លូវការសម្រាប់ប៉ាឡេស្ទីន ប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល កំណែទម្រង់ស្ថាប័នប៉ាឡេស្ទីន និងដំណោះស្រាយហាម៉ាស។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចដោះស្រាយបាន ហើយបានអំពាវនាវឱ្យមានសកម្មភាពនយោបាយយ៉ាងម៉ឺងម៉ាត់ ដើម្បីសង្គ្រោះដំណោះស្រាយរដ្ឋ ពីរ។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមព្រៀងគ្នាថា ចាំបាច់ត្រូវចាត់វិធានការបន្ទាន់ ដើម្បីបញ្ចប់ស្ថានការណ៍នៅតំបន់ Gaza Strip។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សាក្នុងទំហំនិងល្បឿនកាន់តែធំ ហើយបានបញ្ជាក់ជាថ្មីនូវការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់សន្តិភាពក្នុងតំបន់៕

តាម vovworld.vn