កិច្ចព្រមព្រៀងនេះមិនត្រឹមតែបានបញ្ចៀសការយកពន្ធ ៣០% ដែលអាមេរិកបានគំរាមថា នឹងចាប់.អនុវត្តន៍នៅថ្ងៃទី ១ ខែសីហាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតក្របខ័ណ្ឌថ្មីសម្រាប់ពាណិជ្ជកម្មអន្តរអាត្លង់ទិកទៀតផង។

កិច្ចព្រមព្រៀងពាណិជ្ជកម្ម EU-អាមេរិក ត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅប្រទេសស្កុតឡែន។ នៅក្រោមកិច្ចព្រមព្រៀងនេះ ទំនិញរបស់សហភាពអឺរ៉ុបភាគច្រើនដែលនាំចូលមកសហរដ្ឋអាមេរិក រួមទាំងរថយន្ត គ្រឿងអេឡិចត្រូនិក និងឱសថ នឹងត្រូវបង់ពន្ធ ១៥%។ ផលិតផលដែកថែប និងអាលុយមីញ៉ូមនឹងនៅតែជាប់ពន្ធ៥០%។ លើសពីនេះទៀត EU បានយល់ព្រមទិញផលិតផលថាមពលចំនួន ៧៥០ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) ប្រេងរ៉ែ និងឥន្ធនៈនុយក្លេអ៊ែរផងដែរ។ កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលការសន្យាវិនិយោគ ៦០០ ពាន់លានដុល្លារពី EU ចូលមកសហរដ្ឋអាមេរិក។ ជាពិសេស ផលិតផលដូចជាយន្តហោះ គ្រឿងបន្លាស់យន្តហោះ សារធាតុគីមី និងផលិតផលកសិកម្មមួយចំនួន នឹងទទួលបានអត្រាពន្ធ ០% ដែលនាំមកនូវអត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងនេះ៕

តាម vovworld.vn