បណ្តាប្រទេស EU ចង់ខ្ចីប្រាក់ ១២៧ ពាន់លានអឺរ៉ូ សម្រាប់ចំណាយលើវិស័យការពារជាតិ
គណៈកម្មការអឺរ៉ុប (EC) កាលពីថ្ងៃទី ៣០ ខែកក្កដា បានឲ្យដឹងថា ប្រទេសសមាជិកចំនួន ១៨ នៃសហភាពអឺរ៉ុប (EU) បានដាក់ពាក្យខ្ចីប្រាក់យ៉ាងហោចណាស់ ១២៧ ពាន់លានអឺរ៉ូ (១៤៥.៧៤ ពាន់លានដុល្លារ) ពីមូលនិធិសកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប (SAFE) ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងបរិបទមានអស្ថិរភាពសន្តិសុខសកល។