leftcenterrightdel
កន្លែងកើតហេតុនៃការវាយប្រហារភេរវជននៅសាលមហោស្រព Crocus City Hall ក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ រូបថត៖ AFP/TTXVN

ពួកគេក៏កំពុងរៀបចំផែនការវាយប្រហារភេរវកម្មនៅកន្លែងប្រមូលផ្តុំមនុស្សនៅ Kaspiysk ផងដែរ។ មកទល់នឹងពេលនេះ ជនសង្ស័យចំនួន ១១នាក់ ដែលពាក់ព័ន្ធក្នុងការវាយប្រហារនេះ ត្រូវបានចាប់ខ្លួន ក្នុងនោះ ៤នាក់ ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម។

នាថ្ងៃដដែលនោះ ក្រសួងមហាផ្ទៃរុស្ស៊ីបានសុក្រឹត្យសេចក្តីព្រាងច្បាប់ដើម្បីរឹតបន្តឹងការគ្រប់គ្រងបញ្ហាជនទេសន្តប្រវេសន៍។ សេចក្តីព្រាងច្បាប់ថ្មីត្រូវបានគេហៅថា "លក្ខខណ្ឌនៃការឆ្លងដែនចូល/ចេញពីសហព័ន្ធរុស្ស៊ីរបស់ពលរដ្ឋបរទេសនិងជនគ្មានសញ្ជាតិ ក៏ដូចជាលក្ខខណ្ឌនៃការស្នាក់នៅ និងលំនៅដ្ឋានបណ្តោះអាសន្នរបស់ពួកគេនៅលើទឹកដីសហព័ន្ធរុស្ស៊ី" ។ ច្បាប់នេះបានពង្រីកមូលដ្ឋានច្បាប់សម្រាប់ "ការប្រើប្រាស់វិធានការនិងមធ្យោបាយទំនើបក្នុងការគ្រប់គ្រងការឆ្លងដែនចូលនិងការស្នាក់នៅ" របស់ជនបរទេសនៅសហព័ន្ធរុស្ស៊ី៕

តាម vovworld.vn