នេះគឺជាកម្មវិធីដែលត្រូវបានប្រកាសដោយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីក្នុងខែមីនា ឆ្នាំ ២០២៤ ហើយ​ក៏ជាខ្លឹមសារមួយនៃសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរផង​ដែរ​។

leftcenterrightdel
លោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមប្រគល់ឧបករណ៍ ReefScan ដល់តំណាងវិទ្យាស្ថានសាគរវិទ្យា (រូបថត៖ vnanet.vn)

អនុលោមតាមសេចក្តីប្រកាសនេះ ក្នុងឆ្នាំ ២០២៤ អូស្ត្រាលីនឹងរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៣ ដើម្បីផ្ទេរបច្ចេកវិទ្យា Reef Scan សម្រាប់វៀតណាម។ បន្ទាប់ពីវគ្គបណ្តុះបណ្តាលដំបូងត្រូវបានរៀបចំនៅវិទ្យាស្ថានសាគរវិទ្យា ទីក្រុង Nha Trang ខេត្ត Khanh Hoa; វគ្គបណ្តុះបណ្តាលចំនួន ២ ទៀតគ្រោងនឹងប្រព្រឹត្តទៅនៅតំបន់ជីវមណ្ឌលបម្រុងសមុទ្រ Nui Chua (ខេត្ត Ninh Thuan) នៅខែកក្កដា និងតំបន់ជីវមណ្ឌលបម្រុងសមុទ្រ Cu Lao Cham (ខេត្ត Quang Nam) នៅខែសីហា។

គេរំពឹងថា កម្មវិធីបណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យានឹងមានអ្នកវិទ្យាសាស្ត្រ និងអ្នកគ្រប់គ្រងតំបន់ជីវមណ្ឌលបម្រុងសមុទ្រប្រមាណ ២០ នាក់ ដែលត្រូវបានបណ្តុះបណ្តាលក្នុងការប្រើប្រាស់បច្ចេកវិទ្យា ReefScan៕

បកប្រែដោយ Huyen Trang