ចលនាហាម៉ាស និង Fatah នឹងចូលរួមក្នុងកិច្ចប្រជុំរវាងបក្សពួកប៉ាឡេស្ទីននៅរុស្ស៊ី
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov បានឲ្យដឹងថា តំណាងចលនាអ៊ីស្លាមហាម៉ាស និងចលនារំដោះជាតិប៉ាឡេស្ទីន (Fatah) នឹងចូលរួមក្នុងកិច្ចប្រជុំរវាងបក្សពួកប៉ាឡេស្ទីននៅទីក្រុងម៉ូស្គូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកុម្ភៈ។