គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន៤ បានបើកយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ។

leftcenterrightdel
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងនៅក្នុងពិធី (រូបថត​៖ AKP)

ថ្លែងនៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសចេញនូវសេចក្តីការណ៍ពិសេស ដែលមានចំនួន ៧ ទំព័រ ទាក់ទងទៅនឹងគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើនបន្តទៀតនាពេលខាងមុខ។

បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជារួច ក្បួនឃោសនាបោះឆ្នោតក៏ត្រូវបានចាប់ផ្ដើមដង្ហែជាបន្តបន្ទាប់តាមផ្លូវគោលដៅដែលបានកំណត់ក្នុងទីក្រុងភ្នំពេញប្រកបដោយបរិយាកាសរីករាយបំផុត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយមានអ្នកចូលរួមជាង ៧ ម៉ឺននាក់ ដែលជាចំនួនដ៏ច្រើន របស់គណបក្សកាន់អំណាចមួយនេះ នៅថ្ងៃទី១ ដែលគណបក្សនយោបាយទាំងអស់នៅកម្ពុជា ចាប់ផ្តើមបើកដំណើរការយុទ្ធនាការឃោសនាស្វែងរកសម្លេងគាំទ្រ។

leftcenterrightdel
ពិធីមីទ្ទិញមានអ្នកចូលរួមជាង ៧ ម៉ឺននាក់

សូមបញ្ជាក់ថា ក្រោយចប់ពិធីមីទ្ទិញ សមាជិក និងសមាជិកានៃគណបក្សប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹងដង្ហែក្បួនឃោសនាគោលនយោបាយដើម្បីរកសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះក៏នឹងមានក្បួនឃោសនាដង្ហែនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។

ក្បួនឃោសនានឹងចាប់ផ្តើមដង្ហែចេញពីកោះពេជ្រឆ្ពោះទៅតាមបណ្តាវិថីផ្សេងៗក្នុងរាជធានីភ្នំពេញ ហើយនៅពេលរសៀលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១៤ នឹងធ្វើការហែក្បួន ឃោសនាក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួន។

ជាមួយគ្នានេះដែរ គណបក្សនយោបាយផ្សេងៗទៀតក៏នឹងដង្ហែក្បួនឃោសនាគោលនយោបាយរបស់ខ្លួនដើម្បីទាក់ទាញសន្លឹកឆ្នោតពីពលរដ្ឋផងដែរ ដែលការឃោសនានេះនឹងបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

បកប្រែដោយ Thanh Cong