កម្ពុជាកំណត់ពេលចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោត
កប.អនឡាញ - សេចក្ដីអំពាវនាវចេញផ្សាយនាថ្ងៃទី២៦ ខែមិថុនា របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។