នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃ និងកម្ពុជា គឺជាប្រទេសទាំងពីរដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងអត្រាពន្ធអនុគ្រោះចំនួន ១៩% ។ រដ្ឋាភិបាលថៃបានហៅនេះជា «ជោគជ័យដ៏អស្ចារ្យ» ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងសមត្ថភាពនាំចេញ។ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ ដោយចាត់ទុកនេះ ជា “ព័ត៌មានល្អបំផុត” សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញសម្លៀកបំពាក់ថោក។

leftcenterrightdel
រថយន្តរង់ចាំការនាំចេញនៅកំពង់ផែក្នុងទីក្រុង Pyeongtaek ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

នៅតំបន់អាស៊ីឦសាន នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានឲ្យដឹងថា ទីក្រុងតូក្យូនឹងបន្តជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី សំដៅកាត់បន្ថយពន្ធ ២៥% នាពេលបច្ចុប្បន្ន លើរថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់ជប៉ុន ដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃអត្រាពន្ធថ្មីចំនួន ៥០% ដែលអាមេរិកបានអនុវត្តន៍ចំពោះផលិតផលទង់ដែងនាំចូលពីប្រទេសនេះ។ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួននឹងចាត់វិធានការដើម្បីគាំទ្រសហគ្រាសក្នុងស្រុក និងជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ។

រីឯខ្លួនវិញ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក និងកំពុងស្ថិតក្នុងដំណើរការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានព្រមានថា គោលនយោបាយគាំពារនិយមនឹង "ប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទាំងអស់"៕

តាម vovworld.vn