ដំណើរទស្សនកិច្ចនេះសំដៅបង្ហាញពីការគាំទ្ររបស់ជប៉ុនចំពោះអ៊ុយក្រែន ក្នុងបរិបទដែលជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនអាចនឹង កើនឡើង។

leftcenterrightdel
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែមតិក្នុងទីក្រុងតូក្យូនៅថ្ងៃទី ១៩ ខែមីនា (រូបថត៖ AFP)

ភាគីទាំងពីរបានពិភាក្សាគ្នាពីការកសាងឡើងវិញ និងជួយឧបត្ថម្ភមនុស្សធម៌សម្រាប់អ៊ុយក្រែន។ ជប៉ុនបានសន្យាថានឹងផ្តល់ជំនួយប្រមាណ ៣០ លានដុល្លារអាមេរិក តាមរយៈមូលនិធិឥណទានរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដើម្បីជួយឧបត្ថម្ភអ៊ុយក្រែនទិញឧបករណ៍មិនមែនអាវុធ។

រីឯខ្លួនវិញភាគីអ៊ុយក្រែនបានកោតសរសើរដំណើរទស្សនកិច្ចរបស់លោក Kishida ជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ដែលបង្ហាញពីការគាំទ្រដ៏សំខាន់ជាមួយអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនក៏បានប្រកាសថា លោកនឹងចូលរួមសន្និសីទកំពូល G7 ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង Hiroshima ក្នុងខែឧសភា ខាងមុខ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន។

ក្នុងការវិវឌ្ឍពាក់ព័ន្ធមួយនៅថ្ងៃទី២១ ខែមីនា រុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ TU-៩៥ ចំនួន២គ្រឿង រួមជាមួយយន្តហោះចម្បាំង Su-៣០ និង Su-៣៥ ហោះហើរឆ្លងកាត់ដែនសមុទ្រអព្យាក្រឹតនៅសមុទ្រជប៉ុន៕

តាម vovworld.vn