leftcenterrightdel
នាវាចម្បាំងរុស្ស៊ី Admiral Gorshkov ធ្វើសមយុទ្ធនៅសមុទ្រអារ៉ាប់ (ប្រភព៖ EPA)

ចូលរួមនៅក្នុងសមយុទ្ធនេះ មាននាវាចម្បាំង Nanning របស់ចិន និងនាវាចម្បាំង Admiral Gorshkov របស់រុស្ស៊ីដែលត្រូវបានប្រដាប់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Tsirco។ កប៉ាល់ដែលចូលរួមក្នុងសមយុទ្ធនេះបានធ្វើការហ្វឹកហ្វឺនបាញ់កាំភ្លើងធំទាំងយប់ទាំងថ្ងៃ។

រុស្ស៊ី ចិននិងអុីរ៉ង់បានធ្វើសមយុទ្ធស្រដៀងគ្នានោះកាលពីឆ្នាំ ២០១៩ និង ២០២២។ សមយុទ្ធទាំងនេះត្រូវបានពិពណ៌នាថា ជាការបង្ហាញពីសមត្ថភាពយោធាកាន់តែកើនឡើង ក៏ដូចជាទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅរវាងប្រទេសទាំងបី៕

តាម vovworld.vn